Measure M (Khmer)
The ផែនការគមនាគមន៍ចម្ងាយឆ្ងាយ (LRTP) គឺជាផែនទីបង្ហាញផ្លូវមេត្រូ Metro ដើម្បីធ្វើឱ្យប្រសើរឡើងការចល័ត, ផ្តល់ជូនជម្រើសមធ្យោបាយដឹកជញ្ជូនច្រើនថែមទៀត, ជម្រុញសេដ្ឋកិច្ចក្នុងស្រុករបស់យើង និងបង្កើតការងារ។ ទស្សនៈវិស័យនៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់កម្មវិធីមធ្យោបាយធ្វើដំណើរឆ្លងកាត់ជាសាធារណៈរបស់យើង តាមរយៈការវិនិយោគនៅក្នុងប្រព័ន្ធរថយន្តក្រុងរបស់យើង នៅខណៈពេលពង្រីកប្រព័ន្ធផ្លូវរថភ្លើងរបស់យើង។ ផែនការនេះ ផ្តល់ជូនការធ្វើឱ្យប្រសើរឡើងផ្លូវហាយវ៉េ ដូចជាចំណែកផ្លូវថ្មីសម្រាប់អ្នកធ្វើដំណើរច្រើននាក់ជិះរថយន្តរួមគ្នាមួយ និងគម្រោងនានាដែលកាត់បន្ថយការកកស្ទះនៅតាមមហាវិថី សម្រាប់ទាំងចរាចរណ៍ រថយន្តតូចៗ និងរថយន្តដឹកទំនិញ។ ហើយផែនការនេះ ធ្វើវិនិយោគលើកម្មវិធីផ្សេងទៀតជាច្រើន រួមទាំង ការប្រតិបត្ដិការឆ្លងកាត់ ការថែទាំផ្លូវហាយវ៉េ ការកែលម្អតាមដងផ្លូវនៅមូលដ្ឋាន និងការតភ្ជាប់ផ្លូវជិះកង់ និងថ្មើរជើង និងសេវាឆ្លងកាត់សម្រាប់ជនពិការ។ សូមអរគុណចំពោះប្រាក់ចំណូលពី សំណើ A, សំណើ C និង Measure R រួមជាមួយមូលនិធិនៅមូលដ្ឋាន រដ្ឋ និងសហព័ន្ធនោះ មេត្រូ Metro បានពង្រីកផ្លូវ Gold Line ដើម្បីធ្វើដំណើរពី East LA ទៅ Azusa; បានបើកដំណើរការផ្លូវ Silver Line ពី El Monte ទៅ Harbor Gateway Transit Center; បានបើកដំណើរការផ្លូវ Expo Line ការតភ្ជាប់ទៅនឹង Santa Monica; បានពង្រីកទីផ្លូវ Orange Line ទៅ Chatsworth; បានបន្ថែម ExpressLanes នៅតាមមហាវិថីទាំងពីរ 10 និង 110; បានចាប់ផ្តើមសាងសង់ the Crenshaw/LAX, Regional Connector និង Purple Line Extension គម្រោងផ្លូវរថភ្លើង និងបានពង្រីកកម្មវិធីផ្លូវជិះកង់ និងថ្មើរជើងនៅទូទាំងខោនធី។ ប៉ុន្តែតំបន់នេះ មានតម្រូវការមធ្យោបាយធ្វើដំណើរដែលមិនបានបំពេញតាមការចាំបាច់ជាច្រើនថែមទៀត ជាងថវិកាបំពេញតាមតម្រូវការវា។
Measure M
គណៈកម្មការនាយកមេត្រូ Metro បានអនុម័តលើការដាក់កំណត់វិធានការសន្លឹកឆ្នោតពន្ធលើការលក់ ដែលមានចំណងជើងថា ផែនការធ្វើឱ្យប្រសើរឡើងចរាចរណ៍នៅខោនធីនៃទីក្រុង Los Angeles គឺសន្លឹកឆ្នោត នៅថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2016។ អ្នកបោះឆ្នោតនានា នឹងត្រូវបានគស្នើសុំ៖
“ដើម្បីធ្វើឱ្យប្រសើរឡើងលំហូរចរាចរណ៍នៅតាមមហាវិថី/សុវត្ថិភាព; ជួសជុលផ្លូវគ្រលុក/ចិញ្ចើមផ្លូវ ; ក្រាលឬចាក់កៅស៊ូឡើងវិញតាមដងផ្លូវនៅមូលដ្ឋាន; ស្ពានដែលបន្ថែមគ្រឿងឧបករណ៍សម្រាប់រញ្ជួយដី; ធ្វើសមកាលកម្មស្លាកសញ្ញា; រក្សាតម្លៃសំបុត្រធ្វើដំណើរដែលមានតម្លៃសមរម្យសម្រាប់សិស្សឬនិស្សិត/ជនពិការ/មនុស្សចាស់; ពង្រីកប្រព័ន្ធផ្លូវដែក/ផ្លូវក្រោមដី/ផ្លូវរថយន្ដក្រុង; ធ្វើឱ្យប្រសើរឡើងការតភ្ជាប់ផ្លូវទៅធ្វើការ/សាលា/ព្រលានយន្តហោះ; និងបង្កើតការងារជាច្រើន; អ្នកបោះឆ្នោត ត្រូវផ្តល់សិទ្ធិអនុញ្ញាតឱ្យមានផែនការកែលម្អឬការធ្វើឱ្យប្រសើរឡើងចរាចរណ៍នៅខោនធីនៃទីក្រុង Los Angeles តាមរយៈការបង់ពន្ធលើការលក់ដែលតម្លៃ ½ ¢ សេន និងបន្តការបង់ពន្ធលើការជួយដោះបន្ទុកចរាចរណ៍ដែលតម្លៃ ½ ¢ សេន ដែលមានស្រាប់ រហូតដល់អ្នកបោះឆ្នោតសម្រេចចិត្តបញ្ចប់វា ដោយមានការធ្វសវនកម្ម/ការត្រួតពិនិត្យឯករាជ្យ និងមូលនិធិ ដែលបានគ្រប់គ្រងនៅក្នុងមូលដ្ឋាន?“
បទបញ្ញត្តិ 16 ដែលមានផែនការចំណាយ (3.9MB pdf)
ហេតុអ្វីមេត្រូ Metro ស្នើសុំវិធានការ Measure M?
អ្នកស្រុករស់នៅរដ្ឋឡូសអាន់ដ្យេលលេស (Angelenos) ចំណាយពេលវេលាជាមធ្យម 81 ម៉ោងក្នុងមួយឆ្នាំ ដែលជាប់គាំងចរាចរណ៍។ បច្ចុប្បន្នមានប្រជាពលរដ្ឋ 10.2 លាននាក់ដែលរស់នៅក្នុងខោនធីនៃរដ្ឋឡូសអាន់ដ្យេលលេស LA ហើយយើងខ្ញុំព្យាករណ៍ថា នឹងមានប្រជាពលរដ្ឋកើនឡើង 2.3 លាននាក់ក្នុងរយៈពេល 40 ឆ្នាំក្រោយ។ ការកកស្ទះចរាចរណ៍ និងការបំពុលខ្យល់អាកាស ត្រូវបានគេរំពឹងថា នឹងមានកាន់តែអាក្រក់ដោយមានកំណើនបន្ថែមទៀត ហើយវិធានការនេះ មានបំណងដើម្បីរៃអង្គាសប្រាក់ ដើម្បីបំពេញតម្រូវការទាំងនោះ។
ហេតុការណ៍ពិតអំពីវិធានការ Measure M – វិធានការសន្លឹកឆ្នោតរបស់មេត្រូរដ្ឋឡូសអាន់ដ្យេលលេស LA Metro (1.3MB, ទម្រង់ PDF)
ការបម្រុងទុកការវិលត្រឡប់មកវិញនៅមូលដ្ឋានតាមអនុតំបន់ (280KB, ទម្រង់ PDF)
តារាងព័ត៌មានអនុតំបន់
តារាងព័ត៌មានខាងក្រោមនេះ សង្ខេបអំពីគម្រោងនានា និងវិធានការ Measure M ដែលផ្តល់ថវិកាសម្រាប់តំបន់ខោនធីនៃទីក្រុង Los Angeles ប្រសិនបើវិធានការអនុម័ត។
ផែនទីដែលមានបង្ហាញទីតាំង៖ គម្រោងនានានៅក្នុងតំបន់របស់អ្នក សូមចុចលើអនុតំបន់ដើម្បីមើលគម្រោងទាំងនេះ នៅក្នុងតំបន់នោះ និងវិលត្រឡប់មកវិញក្នុងមូលដ្ឋានរបស់ខ្លួន។
កម្មវិធីផ្សេងទៀត
កម្មវិធីខាងក្រោមនេះ នឹងទទួលបានមូលនិធិដែលបានបង្ហាញ មានរយៈពេល 40 ឆ្នាំ។
គោលដៅនៃវិធានការ Measure M
- បន្ធូរបន្ថយការស្ទះចរាចរណ៍ ធ្វើឱ្យប្រសើរឡើងលំហូរចរាចរណ៍ និងកាត់បន្ថយការកកស្ទះ។
- ពង្រីកផ្លូវដែក និងប្រព័ន្ធផ្លូវឆ្លងកាត់យ៉ាងឆាប់រហ័ស; ពន្លឿនការសាងសង់ផ្លូវដែក និងការកសាងខ្សែផ្លូវដែកថ្មី; បង្កើនការផ្តល់សេវារថយន្តក្រុងនៅតំបន់ មូលដ្ឋាន និងមានល្បឿនលឿន; និងធ្វើឱ្យប្រសើរឡើងតំណភ្ជាប់ប្រព័ន្ធ។
- ក្រាលកៅស៊ូផ្លូវឡើងវិញតាមផ្លូវមូលដ្ឋាន, ជួសជុលផ្លូវគ្រលុក និងធ្វើសមកាលកម្មស្លាកសញ្ញា; កែលម្អតាមដងផ្លូវ និងផ្លូវប្រសព្វនៅសង្កាត់ជិតខាង និងធ្វើឱ្យប្រសើរឡើងតំណភ្ជាប់ផ្លូវជិះកង់ និងថ្មើរជើង។
- ឱ្យការដឹកជញ្ជូនសាធារណៈអាចប្រើប្រាស់បានច្រើនថែមទៀត, ងាយស្រួល និងមានតម្លៃសមរម្យសម្រាប់មនុស្សចាស់ សិស្សឬនិស្សិត និងជនពិការ; និងផ្តល់ជូនជម្រើសការចល័តទីកន្លែងបានល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋវ័យចំណាស់របស់យើង។
- ស្ពានដែលបន្ថែមគ្រឿងឧបករណ៍សម្រាប់រញ្ជួយដី និងរក្សាប្រព័ន្ធផ្លូវឆ្លងកាត់ និងផ្លូវហាយវ៉េ ដែលមានសុវត្ថិភាព និងស្ថានភាពផ្លូវដំណើរការល្អ។
- បញ្ចូលបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ; បញ្ចូលបច្ចេកវិទ្យាទំនើប, ការរីកចម្រើនថ្មីៗ និងការបញ្ចូលគ្នាចំពោះការច្នៃប្រឌិតថ្មីៗទៅក្នុងប្រព័ន្ធមធ្យោបាយដឹកជញ្ជូននៅមូលដ្ឋាន។
- បង្កើតការងារ កាត់បន្ថយការបំពុលបរិយាកាស និងបង្កើតអត្ថផលប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋាន; បង្កើនពេលវេលាប្រកបដោយមានគុណភាពផ្ទាល់ខ្លួន និងគុណភាពជីវិតរបស់នៅទូទៅ។
- ផ្តល់ជូនការទទួលខុសត្រូវ និងតម្លាភាព; ការពារ និងត្រួតពិនិត្យការវិនិយោគសាធារណៈ តាមរយៈការធ្វើសវនកម្ម និងការត្រួតពិនិត្យឯករាជ្យ។
ផលប៉ះពាល់ពីវិធានការ Measure M
វិធានការ Measure M ត្រូវបានគេរំពឹងថា នឹងបង្កើតថវិកាប្រមាណ $860 លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ 2017។
ដោយផ្អែកលើការព្យាករណ៍ខាងសេដ្ឋកិច្ចចុងក្រោយបំផុត ដោយសាជីវកម្មអភិវឌ្ឍន៍សេដ្ឋកិច្ចនៅខោនធីនៃទីក្រុង Los Angeles , ផែនការធ្វើឱ្យប្រសើរឡើងចរាចរណ៍នៅខោនធីនៃទីក្រុង Los Angeles នឹងអាចបន្ថែមការងារថ្មីចំនួន 465,690 នៅទូទាំងតំបន់។
គម្រោងដែលបានស្នើឡើង នឹងត្រូវសាងសង់រយៈពេល 40 ឆ្នាំ។
ផែនទីដែលមានបង្ហាញទីតាំង៖ បញ្ជីឈ្មោះគម្រោង សូមចុចលើលេខ ដើម្បីការអានការរៀបរាប់អំពីគម្រោងនេះ។
ឧទាហរណ៍តម្លៃពន្ធ
តារាងដូចខាងក្រោមផ្តល់ជូនឧទាហរណ៍ចំនួនប្រាំអំពីការទិញធម្មតា និងចំនួនពន្ធបន្ថែមប៉ុន្មាន នឹងអាចត្រូវបង់ជូនតាមវិធានការ Measure M។
ដូច្នេះសម្រាប់កាហ្វេឡាតេ (caffé latte) មួយ លោកអ្នកនឹងបង់ប្រាក់ $.02 បន្ថែមទៀតសម្រាប់ថ្លៃកាហ្វេឡាតេ $4.15 បើវិធានការ Measure M ត្រូវបានអនុម័ត។
បទប្បញ្ញត្តិស្តីពីការទទួលខុសត្រូវចំពោះវិធានការ
វិធានការ Measure M រួមមានបទប្បញ្ញត្តិនានាដែលបង្កើតឡើងសម្រាប់ដំណើរការត្រួតពិនិត្យឯករាជ្យ រួមទាំងគណៈកម្មាធិត្រួតពិនិត្យអ្នកជាប់ពន្ធ និងការធ្វើសវនកម្មប្រចាំឆ្នាំ។
វាជាអនាគតរបស់អ្នកផងដែរ។ #metroplan
រក្សាការធ្វើបច្ចុប្បន្នភាពព្រឹត្តិការណ៍សំខាន់របស់មេត្រូ Metro និងចែករំលែកមតិយោបល់របស់អ្នកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយ #metroplan ។
ប្រសិនបើលោកអ្នកមិនបានចុះឈ្មោះបោះឆ្នោតទេ លោកអ្នកនៅតែមានឱកាសដដែល។ សូមចូលទៅវែបសាយ registertovote.ca.gov.
ទាញយកកម្មវិធីរបស់យើង

Go Metro Los Angeles
ជិះមេត្រូ Metro ទៅកន្លែងធ្វើការ, ទិញអីវ៉ាន់នៅហាង ទៅសាលារៀន និងទៅកន្លែងកម្សាន្តនៅគ្រប់ខោនធីនៃទីក្រុង Los Angeles
ទាំងអស់ ដោយប្រើកម្មវិធីផ្លូវការរបស់យើង។


ការពិនិត្យមើលផ្លូវឆ្លងកាត់មេត្រូ LA Metro
កម្មវិធីសម្រាប់ការពិនិត្យមើលផ្លូវឆ្លងកាត់មេត្រូ LA Metro គឺជាការពង្រីកផ្លូវឆ្លងកាត់មេត្រូ Metro នៅរដ្ឋឡូសអាន់ដ្យេលលេស L.A. វែបសាយ www.transitwatchla.org.